១ ពង្សាវតារក្សត្រ 1:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 ហើយសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 ហើយសង្ឃសាដុក និងហោរាណាថាន់ បានចាក់ប្រេងតាំងលោកជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពង ដូចអស់លោកបានឮស្រាប់។ សូមមើលជំពូកអាល់គីតាប45 អ៊ីមុាំសាដុក និងណាពីណាថាន បានតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពងដូចអស់អ្នកបានឮស្រាប់។ សូមមើលជំពូក |