ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 32:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នឹង​ហេសេគា ជា​អ្នក​បំរើ​ទ្រង់​ជា​ច្រើន​ត​ទៅ​ទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ព្រះ‌បាទ​ហេ‌សេ‌គា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ជា​ច្រើន​ត​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រាជ​បម្រើ​របស់​ព្រះចៅ​សាន‌ហេ‌រីប​ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជា‌អម្ចាស់ និង​ប្រមាថ​ព្រះ‌បាទ​ហេ‌សេគា ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បន្ត​ទៅ​ទៀត។

សូមមើលជំពូក

អាល់គីតាប

អ្នក​បម្រើ​របស់​ស្តេច​សាន‌ហេ‌រីប ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថអុលឡោះ‌តាអាឡា​ជា​ម្ចាស់ និង​ប្រមាថ​ស្តេច​ហេសេ‌គា ជា​អ្នក​បម្រើ​របស់​ទ្រង់​បន្ត​ទៅ​ទៀត។

សូមមើលជំពូក



២ របា‌ក្សត្រ 32:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។


ក៏​ធ្វើ​សំបុត្រ​មួល‌បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា ឯ​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​យ៉ាង​ណា នោះ​ព្រះ​របស់​ហេសេគា ក៏​មិន​អាច​នឹង​ជួយ​រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដូច្នោះ​ដែរ


គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។


គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ