ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
២ របាក្សត្រ 31:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចំការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសំរាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ នឹងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចំណែកពួកកូនចៅលោកអើរ៉ុន ជាពួកសង្ឃដែលនៅចម្ការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសម្រាប់ចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯបូជាចារ្យ ជាពូជពង្សរបស់លោកអើរ៉ុន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។ អាល់គីតាប ចំណែកឯអ៊ីមុាំជាពូជពង្សរបស់ហារូន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមអ៊ីមុាំ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។ |
ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។
ព្រមទាំងពួកអ្នកដែលបានរាប់ តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ នឹងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងពួកជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង
ប៉ុន្តែឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរ្តិ៍អាកររបស់ផងគេនៅអស់កល្បជានិច្ច។