Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ស្រែ​ចំការ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ្តិ៍‌អាករ​របស់​ផង​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ឯ​ស្រែ​ចម្ការ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 រីឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 រី​ឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ​វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ រហូត​ទៅ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចំការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សំរាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ នឹង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។


ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត គឺ​២​ម៉ឺន​៥​ពាន់​ខ្នាត តាម​បណ្តោយ​រហូត ហើយ​១​ម៉ឺន​តាម​ទទឹង​រហូត


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ


បើ​សិន​ជា​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ ហើយ​នឹង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម