ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល នឹងពួកស្តេចយូដាទាំងប៉ុន្មានផង
២ របាក្សត្រ 30:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីនឹងធ្វើបុណ្យនំបុ័ងឥតដំបែរនៅខែទី២នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីធ្វើបុណ្យនំបុ័ងឥតដំបែនៅខែទីពីរនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះករ។ អាល់គីតាប ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ នៅខែទីពីរ។ ពេលនោះអង្គប្រជុំមានចំនួនច្រើនកុះករ។ |
ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល នឹងពួកស្តេចយូដាទាំងប៉ុន្មានផង
គេក៏ប្រុងប្រៀបនាំគ្នាទៅយកអស់ទាំងអាសនា ដែលនៅក្រុងយេរូសាឡិម នឹងអាសនាទាំងប៉ុន្មាន ដែលសំរាប់ដុតកំញាន បោះចោលទៅក្នុងជ្រោះកេដ្រុន
រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ នឹងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ដ្បិតស្តេច នឹងពួកអ្នកជាប្រធាន ហើយនឹងពួកជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសំរេចនឹងធ្វើបុណ្យរំលងនៅខែទី២
យ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសំឡាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃ១៤ក្នុងខែចេត្រ
ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជដំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ