អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។
២ របាក្សត្រ 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចឲ្យព្រះដាវីឌ ជាបិតាបានឃើញ ជាកន្លែងព្រះបាទដាវីឌបានតម្រូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ អាល់គីតាប ស្តេចស៊ូឡៃម៉ានចាប់ផ្តើមសង់ដំណាក់របស់អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលអុលឡោះតាអាឡាបានបង្ហាញស្តេចទតជាឪពុក គឺកន្លែងដែលស្តេចទតបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ |
អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។
រួចទ្រង់មានបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។
តែកាលទេវតាលើកដៃទៅ ដើម្បីនឹងបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យរំជួលថយចេញពីការអាក្រក់នោះ ក៏មានបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញបណ្តាជនថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស
នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
ដាវីឌក៏មានបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃដង្វាយដុតសំរាប់ពួកអ៊ីស្រាអែលហើយ។
យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)