Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដាវីឌ​ក៏​មាន​បន្ទូល​ថា នេះ​គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាសនា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រាអែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះបាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​គឺ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាស‌នា​នៃ​តង្វាយ​ដុត​សម្រាប់​ពួក​អ៊ីស្រា‌អែល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជា‌អម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ទត​បាន​ជម្រាប​ថា៖ «ទី​នេះ​ជា​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ធ្វើ​គូរបាន​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​នឹក​ភ័យ ហើយ​និយាយ​ថា ទី​កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង‌ខ្លាច​ណាស់ ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ដំណាក់​នៃ​ព្រះ ហើយ​ជា​ទ្វារ​ស្ថាន‌សួគ៌​ពិត


នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ


តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​អាសនា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនា​១​នេះ នៅ​ក្រុង​យេរូ‌សាឡិម​វិញ


ដាវីឌ​យាង​ទៅ​ឯ​មុខ​អាសនា​នោះ ដើម្បី​ទូល​សួរ​ដល់​ព្រះ​មិន​បាន ដោយ​ភ័យ​ខ្លាច ដល់​ដាវ​របស់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា។


រួច​មក សាឡូម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឯ​ដាវីឌ ព្រះ‌បិតា​ទ្រង់ ជា​កន្លែង​ដាវីឌ​បាន​ដំរូវ​ទុក នៅ​ទីលាន​ស្រូវ​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស


តើ​មិន​មែន​ហេសេគា​នេះ​ឯង ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​អាសនា​របស់​ព្រះ​នោះ​ទេ​ឬ​អី ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនា​១​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ​ផង


ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថ ដែល​នៅ​ត្រង់​ស៊ីឡូរ គឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាល ពួក​មនុស្ស​លោក


នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម