Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 អ័ប្រាហាំ​ក៏​ដាក់ឈ្មោះ​កន្លែង​នោះ​ថា យេហូវ៉ា-យីរេ ដូចដែល​គេ​និយាយ​ដរាបដល់​សព្វថ្ងៃនេះ​ថា​៖ “នៅលើ​ភ្នំ​របស់​ព្រះយេហូវ៉ា នឹង​មានការផ្គត់ផ្គង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់» ។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ» ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីព្រហ៊ីម​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «អុលឡោះ‌តាអាឡា​ផ្គត់​ផ្គង់»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​គាត់​ងើប​ភ្នែក​ឡើង​ឃើញ​ចៀម​ឈ្មោល​១​ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន រួច​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​ដង្វាយ​ដុត ជំនួស​កូន​ខ្លួន​វិញ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត


អ័ប្រា‌ហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ដូច្នេះ​ក៏​នាំ​គ្នា​ទៅ​ទៀត។


គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។


យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ


នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា


គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនា​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»


ឯ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​នោះ ត្រូវ​ជា​១​ម៉ឺន​៨​ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ»។:៚


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ‌ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង


ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ នឹង​អ្នក​ជា​ផង


ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។


នោះ​គេឌាន​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ហេតុ​នោះ​ចូរ​ឲ្យ​អ្នក​ក្រោក​ឡើង​ពី​ព្រលឹម ព្រម​ទាំង​ពួក​បំរើ​របស់​ចៅហ្វាយ​អ្នក​ដែល​មក​ជា​មួយ​គ្នា លុះ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង​ដូច្នេះ ហើយ​មាន​ពន្លឺ​ល្មម នោះ​សូម​ចេញ​ទៅ​ចុះ


នោះ​សាំយូ‌អែល លោក​យក​ថ្ម ដាក់​នៅ​កណ្តាល​មីសប៉ា នឹង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម