Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាឌ់ ឲ្យ​ទៅ​ទូល​ដាវីឌ ឲ្យ​ទ្រង់​ឡើង​ទៅ​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាដ ឲ្យ​ទៅ​ទូល​ព្រះបាទ​ដាវីឌ ឲ្យ​ទ្រង់​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ប្រាប់​លោក​កាដ ឲ្យ​ទូល​ព្រះ‌បាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ប្រាប់​លោក​កាដ​ឲ្យ​ជម្រាប​ស្តេច​ទត ដើម្បី​សូម​ស្តេច​ឡើង​ទៅ​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ


កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ


ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស


ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ តាម​ពាក្យ​ដែល​កាឌ់​បាន​ទូល​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ដាវីឌ​ក៏​មាន​បន្ទូល​ថា នេះ​គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាសនា​នៃ​ដង្វាយ​ដុត​សំរាប់​ពួក​អ៊ីស្រាអែល​ហើយ។


រួច​មក សាឡូម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឯ​ដាវីឌ ព្រះ‌បិតា​ទ្រង់ ជា​កន្លែង​ដាវីឌ​បាន​ដំរូវ​ទុក នៅ​ទីលាន​ស្រូវ​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម