១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ នឹងប៉មផង
មួយទៀត ទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង។
ស្ដេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។
ស្តេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។
ដូច្នេះ ទ្រង់មានបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ នឹងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ា ជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចំរើនផង
យ៉ូសាផាតទ្រង់បានចំរើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ នឹងទីក្រុងសំរាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ នឹងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត
នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា