រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
២ របាក្សត្រ 26:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀត ពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការផ្សេងទៀតពីព្រះបាទអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀស តាំងពីដើមដល់ចប់។ អាល់គីតាប ណាពីអេសាយជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ស្តេចអូសៀសតាំងពីដើមដល់ចប់។ |
រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា នឹងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
រីឯដំណើរឯទៀត ពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ
អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកឰយុកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
រីឯដំណើរឯទៀតពីហេសេគា នឹងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដានឹងអ៊ីស្រាអែល ជាមួយនឹងការជាក់ស្តែងរបស់ហោរាអេសាយ ជាកូនអ័ម៉ូសហើយ
រីឯដំណើរឯទៀតពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់បានតែង នឹងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ
នេះជាការជាក់ស្តែងដែលអេសាយ ជាកូនអ័ម៉ូសបានឃើញពីដំណើរស្រុកយូដា នឹងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស ហើយនឹងហេសេគា ជាស្តេចស្រុកយូដា។
នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ