Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 រីឯកិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស បាន​កត់‌ត្រា​ទុក​នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អូសៀស តាំង​ពី​ដើម​ដល់​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រីឯ​ដំណើរ​ឯ​ទៀត ពី​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ណាពី​អេ‌សាយ​ជា​កូន​របស់​លោក​អម៉ូស​បាន​កត់‌ត្រា​ទុក នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ស្តេច​អូសៀស​តាំង​ពី​ដើម​ដល់​ចប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​ចាត់​អេលា‌គីម ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់​ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទៅ​ជួប​ហោរា​អេសាយ ជា​កូន​អ័ម៉ូស។


រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។


ឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល។


ព្រះបាទ​អូសៀស​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ដ្បិត​គេ​ថា​ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះ‌បាទ​ហេ‌សេ‌គា និង​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល ជា​និមិត្ត​របស់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស។


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។


នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម