ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 2:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​សារ​នោះ​ហ៊ីរ៉ាម​មាន​បន្ទូល​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃនឹង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ស្តេច​ដាវីឌ​មាន​ព្រះ‌រាជ‌បុត្រា​ប្រកប​ដោយ​ប្រាជ្ញា ដំរិះ នឹង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​សារ​នោះ ព្រះបាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ព្រះបាទ​ដាវីឌ​មាន​បុត្រា​ប្រកប​ដោយ​ប្រាជ្ញា តម្រិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សម្រាប់​នគរ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ និង​រាជ​វាំង​សម្រាប់​ព្រះ‌ករុណា​ផ្ទាល់។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ៊ីរ៉ាម​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​កូន​មួយ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា និង​រាជ​វាំង​សម្រាប់​ស្តេច​ផ្ទាល់។

សូមមើលជំពូក



២ របា‌ក្សត្រ 2:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​សាឡូម៉ូន នោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក៏​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដាវីឌ​មាន​បុត្រ​១ ដែល​មាន​ប្រាជ្ញា​ឲ្យ​ត្រួត​លើ​សាសន៍​ដ៏​ធំ​ម៉្លេះ​នេះ


ឯ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នឹង​ស្តេច​ផង


ឯ​សាឡូម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់


ឥឡូវ​ទូលបង្គំ​បាន​ឲ្យ​ជាង​ជំនាញ​ការ​ម្នាក់​ឈ្មោះ​ហ៊ីរ៉ាម ជា​ជាង​របស់​បិតា​ទូលបង្គំ ជា​អ្នក​ប្រកប​ដោយ​យោបល់​មក


កាល​ដើម​ដំបូងទ្រង់​បាន​តាំង​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ


អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ​ជាប់​ជិត​នឹង​សាច់ ដោយ​ព្រោះ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជានិច្ច


ឯ​សេចក្ដី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់ ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី។


ផ្ទៃ​មេឃ​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ‌សារ​ខ្យល់ ពី​ព្រះ‌ឱស្ឋ​ទ្រង់


តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ


សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់


អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង


កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ​ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង


សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ


ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី‌ល្អ កិត្តិ‌នាម នឹង​ព្រះ‌ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។