កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
២ ពង្សាវតារក្សត្រ 8:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីប្រាំ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយេហូសាផាតសោយរាជ្យលើស្រុកយូដា នោះស្ដេចយេហូរ៉ាម ជាបុត្រយេហូសាផាត ក៏ឡើងសោយរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា អាល់គីតាប នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែលស្តេចយ៉ូរ៉ាម ជាបុត្រស្តេចយ៉ូសាផាតបានឡើងសោយរាជ្យនៅស្រុកយូដា |
កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ
ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាមក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ
តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់
រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ
នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
ពួកអ្នកក្រុងយេរូសាឡិម គេតាំងអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាពៅរបស់ទ្រង់ ឡើងធ្វើជាស្តេចជំនួសព្រះបិតា ដោយព្រោះកងទ័ពខាងសាសន៍អារ៉ាប់ ដែលឡើងមកឯទីបោះទ័ព គេបានសំឡាប់ព្រះជេដ្ឋាទ្រង់ទាំងអស់ទៅ គឺយ៉ាងនោះដែលអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា បានសោយរាជ្យឡើង