Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់​ស្តេច​អ៊ីស្រាអែល នោះ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 នៅ​ឆ្នាំ​ទី​ដប់ពីរ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ហា‌ស៊ីយ៉ា​បាន​ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​១១​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់។


យ៉ូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះ‌នាម​ជា អ័ហា‌ស៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូអាស


កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។


ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម