ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
២ ពង្សាវតារក្សត្រ 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន នឹងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្តេចយាងឡើងទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន ពួកសង្ឃ ពួកហោរា និងប្រជាជនទាំងអស់ ទាំងតូច ទាំងធំផង ទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យគេស្តាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ អាល់គីតាប បន្ទាប់មក ស្តេចទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំណាពី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលនៃអុលឡោះទាំងប៉ុន្មានក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់អុលឡោះតាអាឡា ឲ្យប្រជាជនស្តាប់។ |
ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល
ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសំឡាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី
ពួកអ្នកទាំងនោះ ក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រិត្យវិន័យនៃព្រះយេហូវ៉ានៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ
រួចគេឈរនៅកន្លែងគេរៀងខ្លួន ហើយពេលថ្ងៃនោះ១ភាគក្នុង៤ មានម្នាក់អានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន រួចពេល១ភាគក្នុង៤ទៀតក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន
លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាពាក្យដែលមកដល់យេរេមា ក្នុងពេលក្រោយដែលស្តេចសេដេគា នឹងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានតាំងសេចក្ដីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលែងដល់គេ
តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ
ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅត្រង់ចំហៀងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាទៅ ឲ្យបាននៅទីនោះ សំរាប់ជាទីបន្ទាល់ទាស់នឹងឯង
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំ ដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសំឡាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ
កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្ដីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា