២ ពង្សាវតារក្សត្រ 20:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ នឹងដង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ម្រដាក់-បាឡាដានជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន បានផ្ញើសំបុត្រ និងតង្វាយមកថ្វាយស្ដេចហេសេគា ដោយព្រោះទ្រង់ឮថា ស្ដេចហេសេគាប្រឈួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដដែលនោះ ស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។ អាល់គីតាប នៅគ្រាដដែលនោះស្តេចស្រុកបាប៊ីឡូន គឺស្តេចម្រដាក់-បាឡាដានជាបុត្ររបស់ស្តេចបាឡាដាន បានផ្ញើសារ និងទ្រព្យមកជូនស្តេចហេសេគា ដ្បិតស្តេចជ្រាបដំណឹងថា ស្តេចហេសេគាមានជំងឺ។ |
ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះ ព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះ ទៅគ្រប់លើផែនដី។
នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរស ដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសំដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន
នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្ដីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ នឹងលង្ហិន មកថ្វាយដែរ
ប៉ុន្តែហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យកំរើកធំឡើង បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ នឹងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាបង់
នោះឯងនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា យីអើ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎