២ ពង្សាវតារក្សត្រ 16:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចអ័ហាសទ្រង់កាត់បន្ទះលង្ហិន ចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំពីលើជើងទាំងនោះចេញ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកំរាលថ្មវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទអ័ហាសបានកាត់បន្ទះលង្ហិនចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំចេញពីលើជើងទាំងនោះ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកម្រាលថ្មវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាសបានកម្ទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។ អាល់គីតាប ស្តេចអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិន ចុះមកដាក់លើឥដ្ឋវិញ។ |
ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សំរាប់ថ្ងៃឈប់សំរាក នឹងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ
អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសំរាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិមដែរ
មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។
ឯសសរទាំង២ សមុទ្រ១ នឹងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ