Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក នឹង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាសស៊ើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ថែវ​ដែល​គេ​បាន​ធ្វើ​នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ សម្រាប់​ថ្ងៃ​សប្ប័ទ និង​ទ្វារ​ខាង​ក្រៅ​របស់​ស្តេច នោះ​ព្រះបាទ​អ័ហាស​ក៏​រើ​ចេញ​ពី ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌បាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ស្តេច​អហាស​បាន​រើ‌ថែវ​ជំអាត់ ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ចេញ ដើម្បី​ផ្គាប់​ចិត្ត​ស្តេច​ស្រុក​អាស្ស៊ី‌រី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្តេច​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវា​របស់​ទ្រង់ នឹង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ នឹង​ដង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី


លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច


ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ


រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ


ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង‌តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី


ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ទ្រង់​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​នឹង​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​នឹង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល។


ឯ​ចៅហ្វាយ លោក​នឹង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​នឹង​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ‌បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ដរាប​ដល់​ល្ងាច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម