២ ពង្សាវតារក្សត្រ 16:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 អ៊ូរីយ៉ាជាសង្ឃក៏ធ្វើដូច្នោះ តាមគ្រប់ទាំងបង្គាប់របស់ស្តេចអ័ហាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សង្ឃអ៊ូរីយ៉ាក៏ធ្វើដូច្នោះ តាមគ្រប់ការបង្គាប់របស់ព្រះបាទអ័ហាស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។ សូមមើលជំពូកអាល់គីតាប16 អ៊ីមុាំអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេចអហាស។ សូមមើលជំពូក |
ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក នឹងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច នឹងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ