ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត ពេល​យើង​មកដល់​ម៉ាសេដូន រូបកាយ​របស់យើង​គ្មាន​ភាពធូរស្បើយ​សោះ គឺ​យើង​រងទុក្ខ​គ្រប់បែបយ៉ាង មាន​ការប្រយុទ្ធ​នៅ​ខាងក្រៅ មាន​ការភិតភ័យ​នៅ​ខាងក្នុង​។

សូមមើលជំពូក

Khmer Christian Bible

ម្យ៉ាង​ទៀត​ កាល​យើង​បាន​មក​ដល់​ស្រុក​ម៉ាសេដូន​ នោះ​រូបកាយ​របស់​យើង​គ្មាន​ភាព​ធូរស្បើយ​សោះ​ ប៉ុន្ដែ​ត្រូវ​រងទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​ គឺ​ខាង​ក្រៅ​មាន​ការ​តទល់​ រីឯ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យខ្លាច​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​កាល​យើង​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន រូប​កាយ​របស់​យើង​មិន​បាន​សម្រាក​សោះ យើង​បាន​រង​ទុក្ខ​វេទនា​គ្រប់​ជំពូក គឺ​ខាង​ក្រៅ​មាន​ការ​តតាំង ហើយ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ដ យើង​ចេះ​តែ​បារម្ភ។

សូមមើលជំពូក



២ កូរិនថូស 7:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ


សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង‌ជើង​គេ


ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។


ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំវិញ អស់​ទាំង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូលបង្គំ​ដួល​ដែរ គេ​ថា ចូរ​ស​ប្រាប់​ចុះ នោះ​យើង​នឹង​ស​ប្រាប់​ដូច​គ្នា ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា


ឯង​បាន​និយាយ​ថា ឥឡូវ​នេះ វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បន្ថែម​សេចក្ដី​សោក‌សៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សំរាក​ឡើយ


កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ នឹង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ


ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន


លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ


ដ្បិត​ពួក​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម


ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ


កាល​ណា​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន​ហើយ នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន


នោះ​ខ្ញុំ​ឥត​មាន​ធូរ​ក្នុង​ចិត្ត​សោះ ដោយ​ហេតុ​រក​ទីតុស ជា​បង​ប្អូន​ខ្ញុំ មិន​ឃើញ បាន​ជា​ខ្ញុំ​លា​គេ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ


ហើយ​ខ្ញុំ​បាន​សរសេរ​សេចក្ដី​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​កើត​ព្រួយ​ចិត្ត​ពី​ដំណើរ​អ្នក​ខ្លះ ដែល​មុខ​គួរ​ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ដោយ‌សារ​គេ​វិញ ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ថា ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​រីក‌រាយ នោះ​ក៏​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រីក‌រាយ​ដែរ


ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ


ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។


ឯ​ខាង​ក្រៅ នោះ​ដាវ​នឹង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ នឹង​មនុស្ស​សក់​ស្កូវ​ផង


ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក្រែង​មេ​ល្បួង​បាន​លួង​នាំ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ​បាន​ទៅ​ជា​ឥត​អំពើ​វិញ