តែគេមិនបានស្តាប់តាមសោះ ហើយម៉ាន៉ាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
១ សាំយូអែល 8:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកប្រជាជនមិនព្រមស្តាប់តាមលោកសាំយូអែលឡើយ ដោយប្រកែកថា៖ «ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រជាជនមិនព្រមស្ដាប់តាមពាក្យរបស់លោកសាំយូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្ដេចមួយអង្គសោយរាជ្យលើយើង អាល់គីតាប ប៉ុន្តែ ប្រជាជនមិនព្រមស្តាប់ តាមពាក្យរបស់សាំយូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្តេចម្នាក់សោយរាជ្យលើយើង |
តែគេមិនបានស្តាប់តាមសោះ ហើយម៉ាន៉ាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស របស់គេទៅ ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
ឯអញ ក៏នឹងរើសសេចក្ដីទំនាស់ចិត្តឲ្យគេ ហើយនឹងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ ដ្បិតកាលអញបានហៅ នោះគ្មានអ្នកណាតបឆ្លើយសោះ កាលអញបាននិយាយ នោះគេមិនបានស្តាប់ឡើយ គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ
ហើយឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ហើយអញបាននិយាយនឹងឯងរាល់គ្នា ទាំងខ្នះខ្នែងរំឭកឯងតាំងពីព្រលឹមស្រាងផង តែឯងរាល់គ្នាមិនបានស្តាប់តាមទេ អញក៏បានហៅឯងរាល់គ្នា តែឯងមិនបានឆ្លើយតបសោះ
គេក៏មកឯឯង ដូចជាបណ្តាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្តាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសំដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកំរៃដល់ខ្លួនវិញ
កាលណាឯងបានទៅដល់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ហើយចាប់យកបាន ព្រមទាំងតាំងទីលំនៅអាស្រ័យនៅផង រួចជំនុំគ្នាថា យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែគឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ