Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះអង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ថ្ងៃ​មួយ​អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរអុលឡោះ‌តាអាឡា ព្រោះ​តែ​ស្តេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់ លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។


ដ្បិត​ទោះ​បើ​មនុស្ស​ទមិល​ល្មើស​បាន​កំរៃ​ក៏​ដោយ នោះ​តើ​នឹង​មាន​សេចក្ដី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ដក​យក​ព្រលឹង​គេ​ទៅ


តើ​ព្រះ​នឹង​ឮ​សំរែក​របស់​គេ ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្ដី​លំបាក​ឬ


គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ


អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មិន​មែន​រួញ​ខ្លី​ដែល​នឹង​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ ព្រះ‌កាណ៌​ទ្រង់​ក៏​មិន​បាន​ទៅ​ជា​ធ្ងន់ ដែល​នឹង​ស្តាប់​មិន​ឮ​នោះ​ដែរ


គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្តាសា​ដល់​ទាំង​ស្តេច នឹង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង


ដូច្នេះ អញ​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​អញ​ក៏​ដោយ គង់​តែ​អញ​មិន​ព្រម​ស្តាប់​ឡើយ។


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ


ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម