Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ ហើយ​ឲ្យ​ស្តេច​នៃ​យើង​បាន​គ្រប់‌គ្រង​លើ​យើង ព្រម​ទាំង​នាំ​មុខ​យើង​ចេញ​ទៅ​ច្បាំង​ក្នុង​ចំបាំង​យើង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ ហើយ​ឲ្យ​ស្តេច​នៃ​យើង​បាន​គ្រប់‌គ្រង​លើ​យើង ព្រម​ទាំង​នាំ​មុខ​យើង​ចេញ​ទៅ​ច្បាំង​ក្នុង​ចម្បាំង​យើង​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ទ្រង់​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្តេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ស្តេច​នឹង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយ ព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ


ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូលបង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូលបង្គំ នឹង​រាស្ត្រ​របស់​ផង​ទ្រង់ នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។


ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ


បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ នោះ​លោកីយ​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ


ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា


ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។


ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង


តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ


ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ


គេ​ជំរាប​ថា មើល ឥឡូវ​លោក​ចាស់​ហើយ ឯ​ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​១​អង្គ សំរាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម