ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 4:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ពួក​ភីលីស្ទីន​បាន​ឮ​សូរ‌សព្ទ​សំរែក​ដូច្នោះ ក៏​សួរ​គ្នា​ថា តើ​សូរ‌សព្ទ​សំរែក​ជា​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ​ជា​យ៉ាង​ណា​ហ្ន៎ នោះ​ក៏​យល់​ឃើញ​ថា ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​ភីលី‌ស្ទីន​បាន​ឮ​សូរ​សម្រែក​ដូច្នោះ ក៏​សួរ​គ្នា​ថា៖ «តើ​សូរ​សម្រែក​អ្វី​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ?» ពេល​គេ​យល់​ឃើញ​ថា ហិប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ពួក​ភីលីស្ទីន​ឮ​សម្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះ‌អម្ចាស់​មក​ដល់​ជំរំ​ហើយ។

សូមមើលជំពូក

អាល់គីតាប

កាល​ពួក​ភីលី‌ស្ទីន​ឮ​សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់អុលឡោះ‌តាអាឡា​មក​ដល់​ជំរំ​ហើយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 4:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​សួរ​ថា ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​មក​ធ្វើ​អី រួច​អ័គីស​ឆ្លើយ​តប​ថា នេះ​តើ​មិន​មែន​ដាវីឌ ជា​អ្នក​បំរើ​របស់​សូល ស្តេច​សាសន៍​អ៊ីស្រាអែល ដែល​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ​អី ហើយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​គាត់ ចាប់​តាំង​ពី​វេលា​ដែល​គាត់​មក ដរាប​ដល់​ថ្ងៃ​នេះ


កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ក្នុង​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ឮ​ខ្ទរ‌ខ្ទារ​នៅ​ផែនដី


ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្ដី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ