ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ឯ​ស៊ីឡូរ នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្តាល​ចេរូប៊ីន ពី​ទី​នោះ​មក ឯ​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូរ ហើយ​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ កូន​ប្រុស​លោកអេលី​ទាំង​ពីរ គឺ​ហុបនី និង​ភីនេ‌ហាស​ក៏​នៅ​ទី​នោះ​ជា‌មួយ​ហិប​សញ្ញា​របស់​ព្រះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ដែរ។

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ដែរ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 4:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហឹប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​បណ្តាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ


រួច​ដាវីឌ ព្រម​ទាំង​បណ្តាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន


ហើយ​ទ្រង់​អធិ‌ស្ឋាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃនឹង​ផែនដី


ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក


សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើង នៅ​ចំពោះ​ពួក អេប្រា‌អិម បេន‌យ៉ាមីន នឹង​ម៉ាន៉ាសេ ហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់​ញ័រ ទ្រង់​គង់​ពី​លើ​ចេរូប៊ីន ត្រូវ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្ក‌បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី


នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឥឡូវ​នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​ឲ្យ​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តល់​ព្រះ‌គុណ​ដល់​យើង ការ​ទាំង​អស់​នេះ​បាន​កើត​ដោយ‌សារ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ទ្រង់​នឹង​ទទួល​មុខ​អ្នក​រាល់​គ្នា​ណា​១​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


កាល​ណា​អើរ៉ុន នឹង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់ ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​របស់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។


កាល​ណា​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​អើរ៉ុន នឹង​ពួក​កូន​លោក ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន ដែល​បិទ​បាំង យក​ទៅ​គ្រប​លើ​ហឹប នៃ​សេចក្ដី​បន្ទាល់


រួច​កាល​ម៉ូសេ​បាន​ចូល​ទៅ​ទូល​នឹង​ព្រះ ក្នុង​ត្រសាល​ជំនុំ នោះ​លោក​ឮ​សំឡេង​មាន​បន្ទូល​មក​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​ពី​កណ្តាល​ចេរូប៊ីន​ទាំង​២ ហើយ​លោក​ក៏​ទូល​តប​នឹង​ទ្រង់។


លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់


ព្រម​ទាំង​អ័ហ៊ីយ៉ា ជា​កូន​អ័ហ៊ី‌ទូប បង​អ៊ីកាបូឌ ដែល​ជា​កូន​ភីនេ‌ហាសៗជា​កូន​អេលី​ដ៏​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ


រីឯ​អេលី លោក​ចាស់​ណាស់​ហើយ លោក​ក៏​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ខ្លួន​បាន​ប្រព្រឹត្ត​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​អំពើ ដែល​គេ​តែង​ដេក​នឹង​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារនៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង