២ សាំយូអែល 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។ សូមមើលជំពូកអាល់គីតាប2 ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។ សូមមើលជំពូក |
តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។