ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
១ សាំយូអែល 3:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបាក៏ដឹងថា លោកសាំយូអែលបានតាំងឡើងជាហោរារបស់ព្រះយេហូវ៉ាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា លោកសាំយូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។ អាល់គីតាប ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់អុលឡោះតាអាឡាមែន។ |
ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូលទៅលើដាវីឌ ឲ្យសោយរាជ្យឡើង លើពួកអ៊ីស្រាអែល នឹងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា
ពួកយូដា នឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
កាលណាការនេះកើតមកហើយ (មើល ការនេះកំពុងតែមកហើយមែន) នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត។
អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា នឹងពួកកំឡោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ
ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល
បើឯងគិតក្នុងចិត្តថា ធ្វើដូចម្តេចឲ្យយើងដឹងជាពាក្យណា ដែលព្រះយេហូវ៉ាមិនបានមានបន្ទូល
ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា
នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា នឹងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួច ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ