ដូច្នេះដាវីឌនឹងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។
ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះបានវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ តែពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅយេសរាលទៅ។
ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
ព្រឹកឡើងទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
ចំណែកយ៉ូណាថានជាបុត្រាសូលទ្រង់មានបុត្រា១នាមជាមភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្ម៥ឆ្នាំ ក្នុងខណដែលឮដំណឹងមកពីយេសរាល ពីដំណើរសូល នឹងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
យេសរាល១ យ៉ុកឌាម១ សាណូអា១
ឯព្រំដែនរបស់គេ នោះទៅតាមយេសរាល គីសាឡូត ស៊ូណែម
ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក
រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល
ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបំរើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ
លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ