Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​ភីលីស្ទីន គេ​ប្រមូល​ពួក​ពល​ទាំង​អស់​មក​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រាអែល គេ​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យេស‌រាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ​នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រ‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក​នៅ​យេស‌រាល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម នឹង​ពួក​បេន‌យ៉ាមីន ហើយ​នឹង​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់


កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន


ឯ​សំណល់​ដែល​សល់​នៅ គេ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​មក សង្កត់​ស្លាប់​អស់​២​ម៉ឺន​៧​ពាន់​នាក់​ទៀត ឯ​បេន-ហាឌាឌ់​ទ្រង់​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។


រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី


ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល


កាល​យេហ៊ូវ​បាន​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក


ដូច្នេះ គេ​ត្រឡប់​មក​វិញ ជំរាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បំរើ​ទ្រង់​ថា ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល


សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេក សាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង


ស្តេច​ក្រុង​អាផែក​១ ស្តេច​ក្រុង​ឡាសារ៉ុន​១


តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែក ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ នឹង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង


ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម


ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក នឹង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង


គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន នឹង​ពួក​អាម៉ា‌លេក ព្រម​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ក៏​មូល​គ្នា​ឆ្លង​ទន្លេ មក​បោះ​ទ័ព​នៅ​ត្រង់​វាល​ច្រក​ភ្នំ​យេស‌រាល


ដូច្នេះ យេរូ-បាល គឺ​ជា​គេឌាន នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​នៅ​ជិត​ក្បាល​ទឹក​ហារ៉ុឌ ឯ​ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ពី​ខាង​ជើង​គេ ជិត​ភ្នំ​ម៉ូរេ​ត្រង់​វាល​ច្រក​ភ្នំ​នោះ


រួច​លើក​យក​មក​ដាក់​នៅ​ចំពោះ​សូល នឹង​ពួក​បំរើរបស់​ទ្រង់ គេ​ក៏​បរិភោគ​គ្រប់​គ្នា រួច​គេ​ក្រោក​ឡើង​ចេញ​ទៅ ទាំង​យប់​នោះ​វិញ។


គ្រា​នោះពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ


រីឯ​សាសន៍​អ៊ីស្រាអែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម