មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
១ សាំយូអែល 28:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ អាល់គីតាប កាលស្តេចសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន គាត់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ |
មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិតប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ស្តេចទ្រង់មានព្រះទ័យចំប្រប់ ព្រមទាំងចិត្តរបស់ពួករាស្ត្រទ្រង់ផង ប្រៀបដូចជាដើមឈើនៅព្រៃដែលត្រូវខ្យល់បក់។
ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
គ្រានោះពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ
តែកាលសូលទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី