១ សាំយូអែល 28:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្ដីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ព្រះបាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូអែលធ្វើឲ្យស្ដេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះបាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះស្ងោយមួយថ្ងៃមួយយប់មកហើយ។ អាល់គីតាប រំពេចនោះ ស្តេចសូលដួលទាំងជំហរ ព្រោះពាក្យរបស់សាំយូអែល ធ្វើឲ្យស្តេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញ ទៀតស្តេចសូលអស់កម្លាំង ព្រោះគាត់ពុំបានពិសាអាហារមួយថ្ងៃមួយយប់មកហើយ។ |
លុះព្រឹកឡើង គ្រាដែលណាបាលស្វាងពីស្រាហើយ នោះប្រពន្ធក៏ថ្លែងប្រាប់ពីសេចក្ដីទាំងនោះ រួចគាត់ត្រូវគាំងបេះដូង ហើយត្រឡប់ជារឹងស្តូកទៅ
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់នៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
ដូច្នេះ ស្ត្រីនោះក៏មកឯសូល ឃើញថាទ្រង់តក់ស្លុតជាខ្លាំង នោះក៏ទូលថា មើល ខ្ញុំម្ចាស់ ជាបាវស្រីរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលទ្រង់បានមានបន្ទូលមកខ្ញុំម្ចាស់ផង
កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង