ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
១ សាំយូអែល 28:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយអ័គីសមានបន្ទូលទៅដាវីឌថា ចូរឲ្យអ្នកដឹងថា ត្រូវឲ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ពួកភីលីស្ទីនបានប្រមូលពលទ័ពមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយព្រះបាទអ័គីសមានរាជឱង្ការទៅដាវីឌថា៖ «អ្នកដឹងហើយថា អ្នក និងពួកពលរបស់អ្នកត្រូវចេញទៅក្នុងកងទ័ពជាមួយយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្ដុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ព្រះបាទអគីសមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថា លោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។ អាល់គីតាប នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្តុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រអែល។ ស្តេចអគីសនិយាយទៅកាន់ទតថា៖ «លោកដឹងច្បាស់ហើយថា លោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។ |
ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ នឹងអាសេកា ត្រង់អេភេស-ដាំមីម
អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះវានឹងធ្វើជាអ្នកបំរើរបស់អញជាដរាបតទៅ។
រីឯពួកភីលីស្ទីន គេចូលតនឹងពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅ ហើយត្រូវគេសំឡាប់នៅលើភ្នំគីលបោ
លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន