១ សាំយូអែល 27:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះវានឹងធ្វើជាអ្នកបំរើរបស់អញជាដរាបតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អ័គីសក៏ជឿដាវីឌ ដោយគិតថា៖ «វាបានបណ្ដាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍របស់ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះ វានឹងធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ហេតុនេះហើយបានជាព្រះបាទអគីសជឿទុកចិត្តលើលោកដាវីឌ ព្រោះស្ដេចគិតថា៖ «ដាវីឌប្រព្រឹត្តអំពើដែលធ្វើឲ្យអ៊ីស្រាអែល ជាជនជាតិរបស់ខ្លួនស្អប់យ៉ាងខ្លាំង។ ដូច្នេះ ដាវីឌនឹងបម្រើយើងរហូតតទៅ»។ សូមមើលជំពូកអាល់គីតាប12 ហេតុនេះហើយបានជាស្តេចអគីសជឿទុកចិត្តលើទត ព្រោះស្តេចគិតថា៖ «ទតប្រព្រឹត្តអំពើដែលធ្វើឲ្យអ៊ីស្រអែល ជាជនជាតិរបស់ខ្លួនស្អប់យ៉ាងខ្លាំង។ ដូច្នេះ ទតនឹងបម្រើយើងរហូតតទៅ»។ សូមមើលជំពូក |
នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ នឹងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ