Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ នឹង​អាសេកា ត្រង់​អេភេស-ដាំមីម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ទ័ព​មក​ដើម្បី​ច្បាំង គេ​ប្រមូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​ត្រង់​អេភេស-ដាំមីម ចន្លោះ​រវាង​សូគរ និង​អាសេកា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពួក​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌនៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ


បេត-ស៊ើរ សូគរ អាឌូឡាម


ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ នឹង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីបណា នឹង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ នឹង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ


ក្នុង​កាល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។


យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១


ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត


ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន


នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​ភីលីស្ទីន គេ​វិល​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។


នៅ​អស់​១​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចំបាំង​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​សូល​ទ្រង់​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន នោះ​ទ្រង់​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ទ្រង់។


លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​នៅមីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម