គឺជាទេវតា ដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចំរើនឡើង មានគ្នាសន្ធឹកនៅលើផែនដី
១ សាំយូអែល 26:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលព្រះជន្មនៃព្រះករុណា បានថ្លៃវិសេសនៅភ្នែកទូលបង្គំ នៅថ្ងៃនេះយ៉ាងណា នោះសូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រនៃព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោស ឲ្យទូលបង្គំរួចចាកពីគ្រប់ទាំងសេចក្ដីវេទនាផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះ ដែលព្រះជន្មរបស់ព្រះករុណាថ្លៃវិសេសនៅចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំរួចចាកពីសេចក្ដីវេទនាគ្រប់យ៉ាងផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ព្រះជន្មរបស់ព្រះករុណាមានតម្លៃចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំក៏មានតម្លៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យ៉ាងនោះដែរ ហើយសូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។ អាល់គីតាប ថ្ងៃនេះ ជីវិតរបស់ស្តេចមានតម្លៃចំពោះខ្ញុំយ៉ាងណា សូមឲ្យជីវិតខ្ញុំក៏មានតម្លៃនៅចំពោះអុលឡោះតាអាឡាយ៉ាងនោះដែរ ហើយសូមទ្រង់រំដោះខ្ញុំ ឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។ |
គឺជាទេវតា ដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចំរើនឡើង មានគ្នាសន្ធឹកនៅលើផែនដី
តែដាវីឌទ្រង់មានបន្ទូលឆ្លើយទៅរេកាប នឹងប្អាណា ប្អូនគាត់ ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះថា យើងស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ចេញពីគ្រប់ទាំងសេចក្ដីវេទនាថា
ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គ ទ្រង់ជាអ្នកមានចិត្តមេត្តាដែរ នៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែង អង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ អើ ទ្រង់បានលើកទូលបង្គំឡើង ខ្ពស់ជាងពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀត ទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
ពីព្រោះទ្រង់បានជួយទូលបង្គំឲ្យរួចពីគ្រប់សេចក្ដីវេទនា ភ្នែកទូលបង្គំបានឃើញបំណងចិត្តកើតដល់ពួកខ្មាំង សត្រូវរបស់ទូលបង្គំហើយ។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង
ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន
ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច នឹងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម
នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។
លុះកាលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ