Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​រេកាប នឹង​ប្អាណា ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ទៅ​រេកាប និង​ប្អាណា​ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង​ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​រេ‌កាប និង​លោក​បា‌ណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀ‌រ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ជា​ម្ចាស់​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី


រីឯ​អ៊ីស-បូសែត​ទ្រង់​មាន​មេ‌ទ័ព​២​នាក់ ១​ឈ្មោះ​ប្អាណា ហើយ​១​ទៀត​ឈ្មោះ​រេកាប ទាំង​២​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត ក៏​រាប់​ទុក​ជា​របស់​ផង​ពួក​បេន‌យ៉ាមីន​ដែរ


រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា


ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ


ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេ ក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ


គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ បាន​ថា​ដូច្នេះ​ដែរ គឺ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​នោះ


ឯ​មនុស្ស​សុចរិត គេ​អំពាវ‌នាវ ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ


ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។


៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូលបង្គំ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ


កាល​ណា​ទូលបង្គំ​ច្រៀង​សរសើរ​ដល់​ទ្រង់ នោះ​បបូរ​មាត់​នៃ​ទូលបង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ ព្រម​ទាំង​ព្រលឹង​នៃ​ទូលបង្គំ​ដែល​ទ្រង់​បាន​លោះ​នោះ​ផង


ហើយ​ដែល​ព្រះ‌ជន្ម​នៃ​ព្រះ‌ករុណា បាន​ថ្លៃ​វិសេស​នៅ​ភ្នែក​ទូលបង្គំ នៅ​ថ្ងៃ​នេះ​យ៉ាង​ណា នោះ​សូម​ឲ្យ​ជីវិត​ទូលបង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស ឲ្យ​ទូលបង្គំ​រួច​ចាក​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម