Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​ថ្ងៃ​នេះ ដែល​ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​ថ្លៃ​វិសេស​នៅ​ចំពោះ​ទូល‌បង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូល‌បង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ចាក​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ដែល​ព្រះ‌ជន្ម​នៃ​ព្រះ‌ករុណា បាន​ថ្លៃ​វិសេស​នៅ​ភ្នែក​ទូលបង្គំ នៅ​ថ្ងៃ​នេះ​យ៉ាង​ណា នោះ​សូម​ឲ្យ​ជីវិត​ទូលបង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស ឲ្យ​ទូលបង្គំ​រួច​ចាក​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ថ្ងៃ​នេះ ជីវិត​របស់​ស្តេច​មាន​តម្លៃ​ចំពោះ​ខ្ញុំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ខ្ញុំ​ក៏​មាន​តម្លៃ​នៅ​ចំពោះអុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទេវតា ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំឭក​ឈ្មោះ​ពុក ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា


ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ខ្ញុំ ព្រះអង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះអង្គ​រំដោះ​ខ្ញុំ ព្រះអង្គ​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ!


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។


ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។


ព្រះអង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។


ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​បរា‌ជ័យ ។


អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!


បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។


លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។


សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។


ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។


ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលីស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យ‌ជម្នះ ច្រើន​ជាង​រាជ​បម្រើ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​សូល ជា​ហេតុ​នាំ​ឲ្យ​លោក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី‌ល្បាញ​យ៉ាង​ខ្លាំង។


កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌកូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម