១ សាំយូអែល 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចក៏ចាត់គេ ឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប នឹងពួកគ្រួឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកឯស្តេចទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក៏ចាត់គេឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងគ្រួសារឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកគាល់ស្តេចទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលចាត់គេឲ្យទៅហៅបូជាចារ្យអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់លោក និងក្រុមបូជាចារ្យ នៅភូមិណូបឲ្យមក។ ពួកគេក៏មកគាល់ស្ដេចទាំងអស់គ្នា។ អាល់គីតាប ស្តេចសូលចាត់គេឲ្យទៅហៅអ៊ីមុាំអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់គាត់ និងក្រុមអ៊ីមុាំ នៅភូមិណូបឲ្យមក។ ពួកគេក៏មកជួបស្តេចទាំងអស់គ្នា។ |
ដាវីឌក៏ទៅឯអ័ហ៊ីម៉ាលេកដ៏ជាសង្ឃ នៅត្រង់ណូប ឯអ័ហ៊ីម៉ាលេក ក៏ចេញមកទទួលទាំងភ័យញ័រ ហើយសួរថា ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង ឥតមានអ្នកណាមកជាមួយផងដូច្នេះ
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារនឹងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
រួចសូលមានបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូបឯង លោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ