Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារនឹង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលីស្ទីន​ទៅ​វា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារ និង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលី‌ស្ទីន​ទៅ​វា​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​អហ៊ី‌ម៉ាឡេក​បាន​ទូល​សួរ​ព្រះ‌អម្ចាស់ តាម​សំណូម​ពរ​របស់​ដាវីឌ។ លោក​បាន​ផ្ដល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលី‌យ៉ាត ជា​ជន‌ជាតិ​ភីលីស្ទីន ទៅ​គាត់​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​អហ៊ី‌ម៉ាឡេក​បាន​សួរអុលឡោះ‌តាអាឡា តាម​សំណូម​ពរ​របស់​ទត។ គាត់​បាន​ផ្តល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលីយ៉ាត ជា​ជន‌ជាតិ​ភីលី‌ស្ទីន​ទៅ​គាត់​ផង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា


ដូច្នេះគេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់


នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​ក៏​ចេញ​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ដោយ​ខ្លាច​សូល


នោះ​ស្តេច​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ា‌លេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប នឹង​ពួក​គ្រួ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​ឯ​ស្តេច​ទាំង​អស់​គ្នា


រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង នឹង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ នឹង​ដាវ​ដល់​វា ហើយ​ទូល​ព្រះ​ឲ្យ​វា​ផង ដើម្បី​ឲ្យ​វា​បាន​លើក​គ្នា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ


ដូច្នេះនៅ​ថ្ងៃ​នេះ ដែល​ទូលបង្គំ​បាន​ទូល​សួរ​ដល់​ព្រះ នោះ​តើ​បាន​ទូល​សួរ​ឲ្យ​លោក​ឬ​អី សូម​ឲ្យ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ប្រចាប់​ទូលបង្គំ ជា​បាវ​បំរើ​របស់​ទ្រង់ ឬ​អ្នក​ណា​មួយ​ក្នុង​ពួក​គ្រួ​ឪពុក​ទូលបង្គំ​ដូច្នេះ​ឡើយ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មិន​បាន​ដឹង​អ្វី​ពី​រឿង​ទាំង​នេះ ទោះ​ច្រើន ឬ​តិច​នោះ​ទេ


រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន


ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ


ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​រៀបចំ​ចុះ​ទៅ​ឯ​កៃឡា​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ


រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម