ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 20:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​ត្រូវ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​អ្នក​ទៅ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល៍ ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​អ្នក​ទៅ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 20:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់ ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​រក​ព្រួញ​មក ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង‌អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្ដី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ


តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ


នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។