Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:22 - អាល់គីតាប

22 ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល៍ ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​អ្នក​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​ត្រូវ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​អ្នក​ទៅ​ហើយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្តី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា គ្មាន​បញ្ហា​អ្វី​ទេ!


ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្តេច​យ៉ូណា‌ថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ!


បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​និយាយ​ទៅ​កាន់​ទត​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា “សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ ទត​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្តេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម