១ សាំយូអែល 20:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យប្អូនចាកចេញទៅហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល៍ ព្រួញនៅខាងនាយឯងឯណោះ នោះអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាបានឲ្យអ្នកទៅហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងនាយឯងឯណោះ នោះត្រូវឲ្យអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានឲ្យអ្នកទៅហើយ សូមមើលជំពូកអាល់គីតាប22 ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តឲ្យប្អូនចាកចេញទៅហើយ។ សូមមើលជំពូក |
បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។