នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ
១ សាំយូអែល 19:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ អាល់គីតាប សម្តេចយ៉ូណាថានជម្រាបស្តេចសូល ជាឪពុកអំពីគុណសម្បត្តិរបស់ទតថា៖ «សូមឪពុកកុំធ្វើបាបទត ជាអ្នកបម្រើរបស់ឪពុកឡើយ ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះឪពុកទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលទតធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់ឪពុក។ |
នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ
អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
បើសិនជាអ្នកណាធ្វើបាប ទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ក្នុងព្រះវិហារនេះ
គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល
ឯអ្នកណាដែលសងការអាក្រក់ ស្នងនឹងការល្អ សេចក្ដីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយ។
តើនឹងយកការអាក្រក់ស្នងនឹងការល្អឬអី ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះទ្រង់ ដើម្បីសូមសេចក្ដីល្អឲ្យគេ ហើយនឹងបំបែរសេចក្ដីក្រោធរបស់ទ្រង់ចេញពីគេដែរ
យ៉ាងនោះ ដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ
អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ
បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែគេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល
អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ