១ កូរិនថូស 8:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 យ៉ាងនោះ ដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 កាលណាអ្នករាល់គ្នាប្រព្រឹត្តបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យសតិសម្បជញ្ញៈដ៏ខ្សោយរបស់ពួកគេត្រូវរបួសបែបនេះ អ្នករាល់គ្នាកំពុងប្រព្រឹត្តបាបទាស់នឹងព្រះគ្រីស្ទ។ សូមមើលជំពូកKhmer Christian Bible12 ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួស នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ពេលអ្នករាល់គ្នាធ្វើបាបចំពោះពួកបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់គេមានរបួស នោះអ្នករាល់គ្នាធ្វើបាបចំពោះព្រះគ្រីស្ទហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះ បងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រិស្តផ្ទាល់ដែរ។ សូមមើលជំពូកអាល់គីតាប12 ដោយបងប្អូនប្រព្រឹត្ដអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្ដអំពើបាបចំពោះអាល់ម៉ាហ្សៀសផ្ទាល់ដែរ។ សូមមើលជំពូក |
ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសំឡាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ