លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួននៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ ពីខាងលិចទីក្រុងនោះ
១ សាំយូអែល 15:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសូលក៏នាំទៅទីក្រុងរបស់ពួកអាម៉ាឡេក ហើយបង្កប់ពលនៅវាលច្រកភ្នំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលយាងទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ អាល់គីតាប កាលស្តេចសូលទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក គាត់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ |
លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួននៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ ពីខាងលិចទីក្រុងនោះ
ដោយបង្គាប់ថា ត្រូវឲ្យឯងរាល់គ្នាទៅបង្កប់ខ្លួននៅខាងក្រោយទីក្រុង កុំឲ្យនៅឆ្ងាយពីទីក្រុងពេកឡើយ ត្រូវឲ្យប្រុងប្រៀបជាស្រេចទាំងអស់គ្នា
ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ នឹងពួកយូដា១ម៉ឺននាក់ទៀត
ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ