Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 8:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោកបញ្ជាពួក​គេ​ថា៖ «មើល៍ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​បង្កប់​ខ្លួន​វាយ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង។ កុំ​ទៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក គឺ​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទី‌ក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទី‌ក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!

សូមមើលជំពូក ចម្លង




យ៉ូស្វេ 8:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​ទ្រង់​តើន​ឡើង​ទាំង​យប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា យើង​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់‌ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពីទី​ក្រុង​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​នឹង​ចូល​មក​ក្នុង​ទី​ក្រុង​បាន


តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ នឹង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា


ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១


នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែគេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ


ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ


លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង


ដូច្នេះ​យ៉ូស្វេ នឹង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់


ពួក​អ៊ីស្រាអែល​គេ​បង្កប់​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ


នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ងើប​ពី​កន្លែង​រៀង​ខ្លួន ទៅ​ដំរៀប​ទ័ព​នៅ​ត្រង់​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រាអែល​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ នៅ​ត្រង់​វាល​ស្មៅ​របស់​គីបៀរ​ដែរ


ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ក៏​ឃើញ​ថា ខ្លួន​គេ​ចាញ់​ហើយ ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ថយ​ចេញ​ពី​ពួក​បេន‌យ៉ាមីន ដោយ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គីបៀរ


ដូច្នេះ​ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។


ដូច្នេះ​សូម​ឲ្យ​លោក នឹង​ពួក​អ្នក​ដែល​កាន់​ខាង​លោក រៀបចំ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់​នៅ​ទី​វាល​ទៅ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រាអែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


រួច​សូល​ទ្រង់​ក៏​នាំ​ទៅ​ឯ​ទី​ក្រុង​របស់​ពួក​អាម៉ា‌លេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម