នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ
១ សាំយូអែល 15:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាំយូអែលលោកលែងមកសួរសូលទៀតរហូតដល់លោកស្លាប់ តែសាំយូអែលសោកស្តាយនឹងសូលណាស់ ឯព្រះយេហូវ៉ាទ្រង់ស្តាយដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលលែងមកជួបស្ដេចសូលទៀតរហូតដល់លោកស្លាប់ តែលោកសាំយូអែលសោកស្តាយស្ដេចសូលណាស់ ឯព្រះយេហូវ៉ាស្តាយដែលព្រះអង្គបានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលលែងទៅជួបព្រះបាទសូលទៀតរហូតដល់ថ្ងៃស្លាប់។ លោកសាំយូអែលយំសោកស្ដាយព្រះបាទសូល ដ្បិតព្រះអម្ចាស់ខកព្រះហឫទ័យ ដោយបានតែងតាំងព្រះបាទសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល។ អាល់គីតាប សាំយូអែលលែងទៅជួបស្តេចសូលទៀតរហូតដល់ថ្ងៃស្លាប់។ សាំយូអែលយំសោកស្តាយស្តេចសូល ដ្បិតអុលឡោះតាអាឡាខកចិត្ត ដោយបានតែងតាំងស្តេចសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែល។ |
នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ
ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ
អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។