ភីលីព 3:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 តាមពិតមានមនុស្សជាច្រើន ដែលខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាមកហើយ ហើយឥឡូវនេះខ្ញុំសូមប្រាប់ម្ដងទៀតទាំងទឹកភ្នែកថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ទទេ។ សូមមើលជំពូកKhmer Christian Bible18 ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ត*។ សូមមើលជំពូកអាល់គីតាប18 ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់ រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់អាល់ម៉ាហ្សៀស។ សូមមើលជំពូក |
កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុស នៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ