Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 លោក​សាំយូ‌អែល​លែង​ទៅ​ជួប​ព្រះ‌បាទ​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាំយូ‌អែល​យំ​សោក​ស្ដាយ​ព្រះ‌បាទ​សូល ដ្បិត​ព្រះ‌អម្ចាស់​ខក​ព្រះ‌ហឫទ័យ ដោយ​បាន​តែង‌តាំង​ព្រះ‌បាទ​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 លោកសាំយូ‌អែល​លែង​មក​ជួប​ស្ដេច​សូល​ទៀត​រហូត​ដល់​លោក​ស្លាប់ តែ​លោកសាំយូ‌អែល​សោក‌ស្តាយ​ស្ដេច​សូល​ណាស់ ឯ​ព្រះ‌យេហូវ៉ា​ស្តាយ​ដែល​ព្រះ‌អង្គ​បាន​តាំង​សូល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​សាំយូ‌អែល​លោក​លែង​មក​សួរ​សូល​ទៀត​រហូត​ដល់​លោក​ស្លាប់ តែ​សាំយូ‌អែល​សោក‌ស្តាយ​នឹង​សូល​ណាស់ ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ​ដែល​ទ្រង់​បាន​តាំង​សូល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 សាំយូ‌អែល​លែង​ទៅ​ជួប​ស្តេច​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ សាំយូ‌អែល​យំ​សោក​ស្តាយ​ស្តេច​សូល ដ្បិតអុលឡោះ‌តាអាឡា​ខក​ចិត្ត ដោយ​បាន​តែង‌តាំង​ស្តេច​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។


ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។


ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។


ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់ ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ទេ។


ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។


«យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។


ស្ដេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូ‌អែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម